សាកលវិទ្យាល័យបាត់ដំបងគឺ ជាសាលកវិទ្យាល័យដែលធំជាងគេ នៅក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ សាកលវិទ្យាល័យបាត់ ដំបងបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ និង ត្រូវបានសម្ភោត ឲ្យប្រើប្រាស់នៅថ្ងៃទី៣១ខែតុលាឆ្នាំ១៩៦៨ដោយ មានការអញ្ចើញ ចូលរួមពីសម្តេចនរោត្តមសីហនុ។
នេះជាប្រវត្តិត្រួសៗ នៃសាកលវិទ្យាល័យ៖
· 1975-1979: សម័យអាណានិគមន៍ ប៉ុល ពត ដល់ឆ្នាំ
· 1979-1990 : ជាកន្លែងមជ្ឈមណ្ឌលបង្វិកទាហ៊ានប្រចាំតំបន់
· 1993-1994: ជាទីតាំងនៃប្រតិបត្តិការនិយមនៃអង្គការ UNTACសំរាប់ជនពិការ
· 1994-1998: ជាកន្លែងមជ្ឈមណ្ឌលបង្ហាត់គ្រូបង្រៀន
· 1994-1998: យជាសាកលវិទ្យាល័យជាតិគ្រប់គ្រង
· 2007:ជាឆ្នាំដែលបានប្រែក្លាយជាសាកលវិទ្យាល័យបាត់ដំបង តាមអនុក្រិតលេខ២៦ នៅថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០០៧ខែតុលា ទី០១ ឆ្នាំ២០០៨ សាកលវិទ្យាល័យបាត់តំបង ចាប់ផ្តើមទទួល សិស្សឲ្យចូលរៀន។
ធនធានសំភារៈរូបវន្ត
· អាគារសិក្សា (១២៨ បន្ទប់)
· បណ្ណាល័យ
· មន្ទីរពិសោធន៍
· សាលកុំព្យូទ័រ
· អន្តេវាសិកដ្ឋានសំរាប់និស្សិតស្នាក់នៅ
· អាគារស្នាក់នៅសំរាប់សាស្រ្តាចារ្យ ( ៤៨បន្ទប់)
· កសិដ្ឋានសំរាប់ពិសោធន៍ និង ស្រាវជ្រាវ (២១ហិចតា)
· ទីធ្លាសំរាប់កីឡា (បាល់ទះ បាល់បោះ បាល់ទាត់)។