វាចារខ្ញុំ និងការរិះគន់ពីលោកអ្នក



វាចារខ្ញុំ និងការរិះគន់ពីលោកអ្នក
សួស្ដីអ្នកទាំងអស់គ្នា!!!
  ស្វាគមន៍ចំពោះការឈាន ចូលទំព័រ ឯកជនរបស់ខ្ញុំមួយនេះ។ខ្ញុំរីករាយណាស់ ដែលបានស្គាល់ អ្នក នេះពិតជានិស្ស័យ​ដែលខ្ញុំនិងអ្នកបានស្គាល់គ្នាជាលើក ដំបូង និងជាថ្មីនៅទីនេះ។ ជាបឋមខ្ញុំសូម ណែនាំខ្លួនខ្ញុំជាមុនសិន។ ខ្ញុំឈ្មោះ លន់ បូណា។ បូណា មានន័យថា ការតស៊ូ។ ខ្ញុំមិន លាក់ទេ ថាខ្ញុំជាមនុស្សរៀនមិន​សូវពូកែ ប៉ុន្តែខ្ញុំចូលចិត្តអ្វីដែលប្លែក និង សមរម្យ។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានជួបប្រទះ​នូវរឿងរ៉ាវជា ច្រើន​ ក្នុងជីវិតរបស់ខ្ញុំដូចជា អ្នកដទៃ​ដែរ។​ នេះក៏ដោយសារខ្ញុំ មិន ដែល ចាត់ទុកថាខ្លួនជា អ្នក ចេះទេហិហិ និយាយទៅ មិនមែនមិន ចង់ទេ តែឲ្យតែបានអួត គឺខ្ញុំសប្បាយចិត្តហើយហាហ ហាហ!! បើនិយាយទៅ ឆាកជីវិតខ្ញុំ ដូចជា គេរៀបចំចឹងពេលខ្លះ ខ្ញុំត្រូវខូចចិត្ត, ពេលខ្លះ ខ្ញុំត្រូវរីករាយ, ពេលខ្លះ ខ្ញុំត្រូវក្លាហាន ប្រឈម មុខ​នឹងឧបសគ្គ…. បើ និយាយ ទៅ គឺច្រើនណាស់។ ដូច្នេះហើយបានជាខ្ញុំចង់ចែករំលែកនូវព័ត៌មានដែល ខួរក្បាល របស់ខ្ញុំបានទទួល ជូនប្រិយមិត្តទាំងអស់នៅទីនេះបានយល់ដឹងប្លែកៗពី ខ្លួន ខ្ញុំ ជីវិតខ្ញុំ និង គំនិតខ្ញុំ ក្នុងការ សិក្សា ការងារ ប្រចាំថ្ងៃរបស់ខ្ញុំ។ជាចុងក្រោយ សូមអរគុណជាពន្លឹកចំពោះលោកអ្នក ក្នុងការអានយ៉ាងយកចិត្តទុកដាក់ចំពោះវាចា ខ្ញុំនៅទំព័រនេះ។ ជីវិតខ្ញុំរស់នៅសព្វថ្ងៃ មានភាព ស្រស់ បំព្រង ក៏ដោយសារការ ប្រាស្រ័យទាក់ទងនេះហើយ។ អ្នកទាំងអស់គ្នាគឺជាមិត្តដ៏កក់ក្ដៅសម្រាប់ខ្ញុំ ក្នុង ការបង្កើតឲ្យមាននូវការប្រាស្រ័យមួយនេះ។ គោលបំណងចំបងរបស់ខ្ញុំ ខ្ញុំសង្ឃឹម ថាខួរក្បាល ដែលចេញពីគំនិតរបស់ខ្ញុំ អាចជាប្រយោជន៍ដ៏ប្រសើរសម្រាប់អ្នកទាំង អស់គ្នាក្នុងគ្រាណាមួយដែល​ ត្រឹមត្រូវនឹង អ្វីដែលខ្ញុំបានជួប បានប្រទះ បានភ្លក្ស បានស្គាល់ ក្នុងជីវិតមួយដែលខ្ញុំមាន ដូចបាន រៀបរាប់មក​ខាងលើ។ ខ្ញុំសូម ទទួល រាល់មតិ រិះគន់ ស្ថាបនា សំណូមពរ យោបល់ របស់ប្រិយមិត្ត ទាំងអស់គ្រប់ពេល គ្រប់វេលាជានិច្ច។ សូមជូនពរឲ្យមានសុខភាពល្អទាំងអស់គ្នា!!!!
 ការរិះគន់ពីលោកអ្នក
«ដើម្បីឲ្យបុរសកម្សត់ដូចជាខ្ញុំនេះមានសង្ឃឹមឡើងវិញ សូមឲ្យអ្នកទាំងអស់គ្នាជួយដាក់ទាន មតិរិះ គន់ ម្នាក់តិចៗ…»
ក៖ បញ្ញា! កុំប្រើពាក្យចឹងអីឆ្គងណាស់
ខ៖ បញ្ញា! បើសិនជាបញ្ញាឯង ដាក់ថា«ជួយប្រាប់ពីកំហុសខ្ញុំផង» ខ្លីហើយមានន័យជាង។
គ៖ បានបញ្ញា! ដាក់ធ្វើមើលតែកម្សត់ម៉េះ
មតិរិះគន់ៗ!! តើលោកអ្នកចង់រិះគន់ប្លក់នេះយ៉ាងណា? សូមមេត្តាផ្ដល់មតិបន្តពី ក,,គផង សូមអរគុណទុក្ខជាមុនណា៎!!
មិនពេញចិត្តត្រង់ណា ប្រាប់ទំព័រនេះណា៎! កុំឲ្យម្ចាស់វាបានចិត្ត!!