ប្រវត្តិនៃសាកលវិទ្យាល័យបាត់ដំបង



សាកលវិទ្យាល័យបាត់ដំបងគឺ ជាសាលកវិទ្យាល័យដែលធំជាងគេ នៅក្នុងភូមិភាគពាយ័ព្យនៃប្រទេស​​​កម្ពុជា។ សាកលវិទ្យាល័យបាត់ ដំបងបានបង្កើតឡើងក្នុងឆ្នាំ ​១៩៦៥ និង ត្រូវបានសម្ភោត ឲ្យប្រើប្រាស់នៅថ្ងៃទី៣១ខែតុលាឆ្នាំ១៩៦៨ដោយ មានការអញ្ចើញ ចូលរួមពីសម្តេចនរោត្តមសីហនុ។  
នេះជាប្រវត្តិត្រួសៗ នៃសាកលវិទ្យាល័យ៖ 
·          1975-1979: សម័យអាណានិគមន៍ ប៉ុល ពត ដល់ឆ្នាំ
·         1979-1990 : ជាកន្លែងមជ្ឈមណ្ឌលបង្វិកទាហ៊ានប្រចាំតំបន់ 
·         1993-1994: ជាទីតាំងនៃប្រតិបត្តិការនិយមនៃអង្គ​ការ UNTACសំរាប់​ជនពិការ
·         1994-1998: ជាកន្លែងមជ្ឈមណ្ឌលបង្ហាត់គ្រូ​បង្រៀន
·         1994-1998: យជាសាកលវិទ្យាល័យជាតិគ្រប់គ្រង
·           2007:ជាឆ្នាំដែលបានប្រែក្លាយជាសាកលវិទ្យាល័យបាត់ដំបង តាមអនុក្រិតលេខ២៦ នៅថ្ងៃ ទី​២១​ ខែមីនា ឆ្នាំ២០០៧ខែតុលា ទី០១ ឆ្នាំ២០០៨ សាកលវិទ្យាល័យ​បាត់តំបង  ចាប់ផ្តើមទទួល សិស្សឲ្យចូលរៀន។ 
ធនធានសំភារៈរូបវន្ត
·                       អាគារសិក្សា (១២៨​ បន្ទប់)
·                      បណ្ណាល័យ
·                     មន្ទីរពិសោធន៍
·                     បន្ទប់សោតទស្សន៍
·                     សាលកុំព្យូទ័រ
·                     អន្តេវាសិកដ្ឋានសំរាប់និស្សិតស្នាក់នៅ
·                    អាគារស្នាក់នៅសំរាប់សាស្រ្តាចារ្យ ( ៤៨បន្ទប់)
·                   កសិដ្ឋានសំរាប់ពិសោធន៍ និង ស្រាវជ្រាវ (២១ហិចតា)
·                  ទីធ្លាសំរាប់កីឡា (បាល់ទះ បាល់បោះ បាល់ទាត់)

ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់សាកលវិទ្យាល័យបាត់ដំបង ជាអង្គការលេខ ឯករាជ្យមួយដែលមានឋានៈស្មើការិយាល័យកណ្តាល ស្ថិតនៅក្រោមការ គ្រប់គ្រងផ្ទាល់ពីសាកលវិទ្យាធិការដ្ឋាន។ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវបានទទួលស្គាល់ដោយ ក្រសួង អប់រំ យុវជន និងកីឡា នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០០៨ ហើយកម្មវិធី សិក្សារបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវបានទទួល ស្គាល់ជាផ្លូវការដោយ គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នាថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០០៨។
ក្នុងសាកលវិទ្យាល័យបាត់ដំបងមានការិយាល័យថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ចំនួន៤បន្ទប់ ក្នុងនោះ មាន ដូចជា បន្ទប់សំរាប់លោកប្រធានចំនួន១, បន្ទប់ សំរាប់លោកអនុប្រធានចំនូន១, បន្ទប់សំរាប់ បុគ្គលិក ចំនួន១ និងបន្ទប់ ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំមូលដ្ឋានចំនួន១ ផងដែល។ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូល ដ្ឋាន កំពុងតែមាន ភាពលេចថ្លូរជាងគេ បើប្រៀបធៀបជា មួយនិង មហាវិទ្យា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល័យ ទាំង៥ និងមួយវិទ្យាស្ថាន នៃសាកលវិទ្យាល័យបាត់ដំបង ពីព្រោះ​ទាំងការ ថែរក្សាឯកសារ, ការទំនាក់ ទំនងសាស្រ្តាចារ្យ ឲ្យមក បង្រៀន ដល់និស្សិត, ការគ្រប់គ្រងទិន្នន័យ  របស់និស្សិតឆ្នាំទីមួយ, ការផ្តល់ពត៌មានទាក់ទង និងការសិក្សា និងការ ចុះស្រង់អវត្តមាន ជាប្រចាំ, ការចេញលិខិត សរសើរ ដល់និស្សិតដែលរៀនបាន ចំណាត់ ថ្នាក់ល្អ ហើយជាពិសេសគឺផ្តល់ពត៌មានជូនអាណាព្យា បាល ជាប្រចាំ ចំពោះ និស្សិតណាមិនគោរពវិន័យនិងមករៀន មិនទៀងទាត់។

បន្ទប់ពិសោធន៏និង កែច្នៃអាហារ


សាកលវិទ្យាល័យបាត់ដំបងមានបន្ទប់ពិសោធន៏ និង កែច្នៃអាហារ ជាច្រើនកន្លែង មានដូចជា៖ បន្ទប់សំរាប់ពិសោធន៏លើសេរីរាង្គសត្វបន្ទប់ សំរាប់ពិសោធន៏លើសេរីរាង្គរុក្ខជាតិបន្ទប់សំរាប់ ពិសោធន៏លើអាហារ និង សារជាតិផ្សេងៗ.....។ បន្ទប់ពិសោធន៏នីមួយៗមានបំពាក់ទៅ ដោយ ឧបករណ៍យ៉ាងសំបូរបែប ដែលឧបករណ៍ទាំង នោះអាចជួយឲ្យបន្ទប់ពិសោធន៍ កាន់តែមាន ភាព ទាក់ទាញដល់និស្សិតក្នុងការអនុវត្តន៍ផ្ទាល់ ។ ជាក់ស្តែង ការ ពិសោធន៍លើ សេរីរាង្គរុក្ខជាតិមានដូច ជាការ បង្កាត់កូនចេកជាដើម ហើយការផលិតទឹកសណ្តែក, ស្រា ក៏ជាការពិសោធន៍និង ត្រួតពិនិត្យ យ៉ាងត្រឹមត្រូវផងដែល។

បន្ទប់កុំព្យូទ័រ​នៅក្នុងសាកលវិទ្យាល័យបាត់ដំបង

​​​​
បន្ទប់ Computer នៅក្នុងសាកលវិទ្យាល័យបាត់ ដំបង មានចំនួន ៥ ដែលក្នុងបន្ទប់នីមួយៗ មានអ្នក​ចំា​ត្រួតពិនិត្យរាល់កម្មភាពគ្រប់ សព្វបែបយ៉ាង នៅពេលដែលនិស្សិតចូលអនុវត្តន៍ជាក់ស្តែង។ អ្នកកាន់បន្ទប់នីមួយៗ ក៏​ជាអ្នកដែលជួយពន្យល់នែនាំដល់និស្សិត ណា ដែលពុំទាន់យល់ច្បាស់​ពីការ​ប្រើប្រាស់ យូរនីកូដ, លីម៉ូន, និង​​ កម្ម​វិធីដែលទាក់ទង និង Computer ជាដើម ។ ជាងនេះទៅទៀត​និស្សិតអាចប្រើប្រាស់ Computer​និង Internet  ដោយឥតគិតថ្លៃ ហើយនិស្សិតមិនចាំបាច់ចំណាយ​ថវិការ​​​ទៅលើការ ប្រើប្រាស់ Internet and E-mail​ ដូចកន្លែង ឈ្នួលឡើយ។​ សាកលវិទ្យាល័យ​បាត់ដំបងផ្តល់ភាពងាយស្រួលដល់លោកអ្នក។


 

បណ្ណាល័យនៃសាកលវិទ្យាល័យបាត់ដំបង

សាកលវិទ្យាល័យបាត់ដំបងមានបណ្ណាល័យដ៏ធំស្កឹម ស្កៃ ដែលមានសៀវភៅ រាប់ពាន់ក្បាល់និងឯកសារគ្រប់ប្រភេទដែលឆ្លើយតបទៅ នឹងតម្រូវការរបស់និសិ្សត។
  • និសិ្សតអាចចូលមកធ្វើការ ស្រាវជ្រាវនៅបណ្ណា ល័យ បានគ្រប់ពេលលើកលែងតែថ្ងៃបុណ្យជាតិ ដែលជាថ្ងៃឈប់សំរាក។ បណ្ណាល័យបើកពេញ មួយសបា្តហ៍ចាប់ពីម៉ោង 700AM រហូតដល់ម៉ោង 550PM។
  • និសិ្សតដែលពាក់ឯកសណ្ឋាន ទើបអនុញ្ញាតអោយចូលក្នុងបណ្ណាល័យបាន 
  • និស្សិតអាចខ្ចីសៀវបានតែចំនួនពីរក្បាល់ប៉ុណ្ណោះនៅក្នុងប្រព័ន្ធកុំព្យូទ័រ
  • និសិ្សតអាចខ្ចីសៀវភៅបានរយៈពេលមួយសប្តាហ៍
  • បណ្ណាល័យជាកន្លែងដែលអ្នកអាចទៅធ្វើការស្រាវជ្រាវផ្ទាល់ ដើម្បីបំពេញ កិច្ចការសាលាឬធ្វើការស្រាវជ្រាវទៅលើប្រធានបទបទដែលអ្នកចាប់អារម្មណ៍។
  • និសិ្សសាកលវិទ្យាល័យទាំងអស់គឹ ទទួលបានឯកសារបណ្ណាល័យសាស្រ្ត ដែលចេញពីឯកសារ នោះពួកគេអាចធ្វើការជ្រើសរើសពត៌មាន ដែលសម ស្រប ពិនិត្យដោយមានលក្ខណៈគិតគូរទៅ លើទស្សនៈ និងការវែកញែក ខុសៗគ្នា យល់អំពីគោលគំនិតសំខាន់ៗ អនុវត្តគោលគំនិតសំ​ ខាន់ៗ និងចុង បញ្ចប់ធ្វើការសំយោគចំនេះដឹងដើម្បីធ្វើអោយអត្ថបទនោះជារបស់ខ្លួន។